|
|
|
ក្លឹបកាំភ្លើងធំ Arsenal បានព្រមព្រៀងបន្តកុងត្រាថ្មី ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ Eddie Nketiah រយៈពេល៥ឆ្នាំ ចាប់ពីរដូវកាលឆ្នាំ២០២២/២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ។

គួរបញ្ជាក់ថាខ្សែប្រយុទ្ធវ័យក្មេងរូបនេះបានបដិសេធសំណើជាច្រើនពីបណ្ដាក្លឹបនៅ Premier League ក៏ដូចជាក្លឹបនៅ Bundesliga ដើម្បីតែបន្តកុងត្រាថ្មីជាមួយនឹង Arsenal ។ Nketiah លេងនៅ Arsenal តាំងពីរដូវកាលឆ្នាំ២០១៧/១៨ មកដោយចូលរួមលេងប្រកួតសរុបបាន ៩២ប្រកួត និងស៊ុតចូល ១០គ្រាប់៕
ប្រភព ៖ BBC Sport
Rodrygo បានស៊ុតបញ្ចូលទីដើម្បីឲ្យ Real Madrid នាំមុខក្នុងការប្រកួតទល់នឹង Deportivo Alavés។...
យោងតាម Corriere dello Sport ក្លឹប AC Milan កំពុងកំណត់គោលដៅលើខ្សែប្រយុទ្ធ Gabriel Jesus របស់ក្លឹប Arsenal សម្រាប់ការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងក្នុងទីផ្សារដោះដូរកីឡាករខែមករា។...
យោងតាម Mireia Ruiz Sera តាមរយៈ LaTdT ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski មិនអាចលេងបានសម្រាប់ក្រុម Barcelona ក្នុងការប្រកួត La Liga ទល់នឹងក្រុម Osasuna បន្ទាប់ពីមានបញ្ហាឈឺសាច់ដុំភ្លៅ។...
ក្រុម Borussia Dortmund កំពុងបន្តរៀបចំផែនការក្រុមរបស់ពួកគេសម្រាប់ឆ្នាំខាងមុខ។ បន្ទាប់ពី Nico Schlotterbeck លោក Karim Adeyemi ឥឡូវនេះបានផ្លាស់ប្តូរការផ្តោតអារម្មណ៍នៅកម្រិតក្រុមប្រឹក្សាភិបាល។ យោងតាម Bild កិច្ចសន្យារបស់កីឡាករវ័យ 23 ឆ្នាំរូបនេះ ដែលបច្ចុប្បន្នមានសុពលភាពរហូតដល់ឆ្នាំ 2027 ត្រូវបានកំណត់ឱ្យបន្តមុនកាលវិភាគ និងកែសម្រួលដើម្បីឆ្លុះបញ្ចាំងពីសារៈសំខាន់ផ្នែកកីឡារបស់គាត់។...
យោងតាម Fotomac បានឲ្យដឹងថា Beşiktaş កំពុងកំណត់គោលដៅអ្នកចាំទី Filip Jorgensen របស់ Chelsea ដែលជាផ្នែកមួយនៃផែនការរបស់ពួកគេក្នុងការពង្រឹងក្រុមរបស់ពួកគេ។...